ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤] ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយជាផ្លូវការ សម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា បានធ្វើការប្រកាសនិងប្រារព្ធពិធីបើកសម្ពោធទីតាំង អគារតាំងបង្ហាញថ្មីរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប Olympia Mall ក្នុងរាជធានីភ្នំពេញនាវេលាព្រឹកមិញនេះ។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានជាការតាំងបង្ហាញវត្តមានរបស់ម៉ាកយីហោដ៏ល្បីចំនួនពីររបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារកម្ពុជាផងដែរ ហើយនេះសរបញ្ជាក់ ពីការយកចិត្តទុកដាក់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ក្នុងការនាំមកជូននូវផលិតផលដែលអាចជួយបង្កើនបទពិសោធន៍ពិសេសថ្មីៗ ជូនអតិថិជន និងប្តេជ្ញាពង្រីកសក្កានុពលក្នុង វិស័យរថយន្តនៅក្នុងប្រទេសកម្ពុជា។ បន្ទប់តាំងបង្ហាញរថយន្ត Jeep និង RAM ...
ភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន KNN Cambodia បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរាបជូនជាសធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។ យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូលនិងផ្តាច់មុខចែកចាយផ្តាច់មុខ ដែលចេញពីក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋប្រជាមានិតចិនចុះថ្ងៃទី២២ សីហាឆ្នាំ២០២៤ និងលិខិតចេញពីក្រួសួងពាណិជ្ជកម្មកម្ពុជាចុះថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៤ តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលេខ ៣១៤៩ គឺបានទទួលស្គាល់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជា ក្រុមហ៊ុនតែមួយគត់ ...
ខែសីហា ឆ្នាំ ២០២៤ – ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូន កម្មវិធីសម្ពោធរថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ លោក Loh Ling Howe នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាបានលើកឡើងថា “យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល ដូចយើងបានដឹងរួចហើយថា រថយន្តនីសាន់ណាវ៉ារ៉ាជាកេរដំណែលនៃរថយន្តភីកអាប់មានប្រវត្តិជាង ៩០ ឆ្នាំមកហើយ នឹងនៅតែជារថយន្តមួយដែលរក្សាបានជម្រើសដំបូងគេរបស់អតិថិជនដែលស្វែងរក រថយន្តមានកម្លាំងម៉ាស៊ីនខ្លាំង ដែលមិនត្រឹមតែសក្តិសមនិងតម្រូវការអាជីវកម្មរបស់អតិថិជនប៉ុណ្ណោះទេ វាថែមទាំងជារថយន្តភីកអាប់ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរផ្សងព្រេងទៀតផង” ទិដ្ឋភាពរួម នីសាន់ណាវ៉ារ៉ា ដែលឈ្នះពានរង្វាន់ជាច្រើន ទទួលបានការស្ងប់ស្ងែងជារហូតមក ក្នុងចំណោម អតិថិជនដែលស្រឡាញ់រថយន្តភីកអាប់ដោយសាររូបរាងសង្ហា ធន់ រឹងម៉ាំ ...
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរថយន្តអគ្គិសនីប្រណិតថ្មីសន្លាងគឺ Zeekr បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា ដោយក្រុមហ៊ុននាំចូលរថយន្តផ្លូវការ Zeekr KH ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន OneRoad Group ។ ព្រឹត្តិការណ៌នេះ ត្រូវបានអញ្ជើញជាអធិបតីដោយឯកឧតម្ត នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប និងក្រុមហ៊ុន ZEEKR គ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ អគារតាំងបង្ហាញ និងលក់រថយន្តប្រណិត ZeekrKH នេះមានទីតាំងស្ថិតនៅលើបណ្តោយមហាវិថីព្រះមុនីវង្ស អគារលេខ757, ផ្លូវលេខ93 កែងផ្លូវលេខ432, ភូមិ3, សង្កាត់បឹងត្របែក, ខណ្ឌចំការមន, រាជធានីភ្នំពេញ។ សម្រាប់រថយន្តដែល ...
ឡិច ស៊ឺស ខេមបូឌា បានអបអរសាទរសមិទ្ធផលដ៏ធំមួយ ជាមួយការបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញដំបូង ដែលមានទីតាំងលើមហាវិថីសម្ដេចតេជោហ៊ុនសែន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដែលមានការចូលរួមជាកិត្តិយសពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន រួមទាំងម្ចាស់ធុរកិច្ចជាច្រើនរូប គឺជាការបើកទំព័រថ្មីនៃការពង្រីកខ្លួនរបស់ ឡិចស៊ឺស ចូលមកកាន់ទីផ្សារដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍។ អគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ដំបូងនៅកម្ពុជា មានលក្ខណៈពិសេសខុសប្លែកពីហាងលក់រថយន្តទូទៅ ដោយអគារនេះបានឆ្លុះបញ្ចាំងនូវផ្នត់គំនិត នៃការឌីហ្សាញដ៏ល្បីល្បាញរបស់ ឡិចស៊ឺស ឈ្មោះថា ”L-finesse”។ ផ្នត់គំនិតនេះ បង្កើតឡើងដោយក្រុមអ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ ដែលវាគឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនា និងបច្ចេកវិទ្យាឈានមុខ ជាមួយនឹងភាពល្អិតល្អន់។ ពាក្យថា “Finesse” នេះដែរ សម្ដៅទៅដល់គោលការណ៍ដ៏យូរលង់មួយនៃបដិសណ្ឋារកិច្ច និងសិល្បៈរបស់ជប៉ុន ដែលវាក៏មានសមត្ថភាពវិវត្តន៍ទៅជាគោលគំនិតដែលប្រកបដោយភាពរស់រវើក។ ផ្នត់គំនិត”L-finesse” នេះបានអនុវត្តន៍ទៅលើការរចនាអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស នៅកម្ពុជា ដែលមានការលាយបញ្ចូលនូវសម្បត្តិវប្បធម៌ និងអរិយធម៌ ដែលជាការបង្ហាញការឲ្យតម្លៃចំពោះសម្បត្តិបេតិកភណ្ឌដ៏រស់រវើករបស់កម្ពុជា។ ជាក់ស្ដែង នៅផ្នែកខាងមុខនៃអគារនេះបានប្រើប្រាស់ការឌីហ្សាញដែលបំផុសគំនិតចេញពីក្បាច់រាំនៃរបាំអប្សរា ...
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ – ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។ ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញ រថយន្តផ្លូវការមួយនេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង ៩០លើទូទាំងសកលលោក។ អគារតាំងបង្ហាញរថយន្តនេះ សាងសង់ឡើងដោយផ្ដោតសំខាន់លើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោ ដល់អតិថិជនកម្ពុជា ហើយវត្តមានវបស់វាគឺជាការផ្ដល់ទំនុកចិត្តលើការប្ដេជ្ញារបស់ឡិចស៊ឺសចំពោះទីផ្សារកម្ពុជា។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយរចនាបថសហសម័យ លាយបញ្ចូលនឹងរចនាបថដែលបំផុសគំនិតចេញពីវប្បធម៌កម្ពុជា អគារតាំងបង្ហាញរថយន្តនេះត្រូវបានចាត់ទុកថាជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលអាចនឹងផ្ដល់ជូននូវអារម្មណ៍រំភើបដល់អ្នកស្នេហារថយន្តទាំងឡាយ។ ជាការឆ្លុះបញ្ចាំងនូវពាក្យស្លោក ‘Experience Amazing’ (ទទួលយកបទពិសោធន៍អស្ចារ្យ) របស់ម៉ាកឡិចស៊ឺស អគារតាំងបង្ហាញរថយន្តនេះបានរៀបចំឡើងដើម្បីបង្ហាញអំពីការរចនា គំនិតច្នៃប្រឌិត រួមផ្សំនឹងការលើកកម្ពស់នៃបទពិសោធន៍ តាមរយៈចំណុចតូចៗជាច្រើនដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាង។ ជាក់ស្ដែងនៅទីធ្លាខាងមុខនៃ អគារតាំងបង្ហាញរថយន្ត បានរចនាយកលំនាំតាមអក្សរ “L” នៃម៉ាកឡិចស៊ឺស ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃ អគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។ នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយ នឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរដែលជាវប្បធម៌ប្រពៃណីរបស់កម្ពុជាផងដែរ។ការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរ បានតុបតែងលំអគ្រប់ជ្រុងចាប់ពីកន្លែងទទួលភ្ញៀវ រហូតដល់កន្លែងបម្រើសេវាកម្មរថយន្ត តាមរយៈការដាក់តាំងនូវល្ខោន ...