ក្រុមហ៊ុន GAC AION NEW ENERGY CO., LTD. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដើម្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្តអគ្គិសនី (EVs)។ ក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនបទសម្ពន្ត័របស់ GAC Group ដែលមានឈ្មោះល្បីនៅប្រទេសចិន និងជាក្រុមហ៊ុនយក្ស ដែលមានមន្ទីពោសោធន៏ផ្ទាល់ខ្លួន ផលិតគ្រឿងបង្គំ និងអាគុយខ្លួនឯង១០០%។ ក្នុងគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនីទាំងនៅចិន និងទូទាំងពិភពលោក ក្រុមហ៊ុន GAC AION បានផលិតផលរថយន្តអគ្គិសនី ដែលផ្តោតសំខាន់លើភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើបចុងក្រោយ AI គុណភាព និងសុវត្តិភាព ទើបធ្វើអោយក្រុមហ៊ុន GAC AION មានការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសចិន និងទូទាំងពិភពលោក។ លើសពីនេះទៅទៀតក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ហើយរថយន្តនេះគឺតំណាងអោយមុខមាត់របស់ប្រទេសចិន។

ការពន្យល់បញ្ជាក់បន្ថែមអំពីការធានារយៈពេលពេញមួយជីវិត របស់រថយន្តទំនើបអគ្គិសនី ម៉ាក HYPECT HT សម្រាប់ម្ចាស់តែមួយមានលក្ខខណ្ឌការធានាយ៉ាងណាខ្លះ? សម្រាប់ការធានារយៈពេលពេញមួយជីវិតសម្រាប់រថយន្តទំនើបអគ្គិសនី ម៉ាក HYPECT HT មានលក្ខខណ្ឌដូចជា៖

1. លក្ខខណ្ឌការធានារយៈពេលពេញមួយជីវិត:
- លក្ខខណ្ឌធានាពេញមួយជីវិត៖ ដោយពាក្យ “មួយជីវិត” ការធានាមានប្រសិទ្ធភាពរហូតបានសម្រាប់តែម្ចាស់មួយប៉ុណ្ណោះ ដែលបានធ្វើការទិញផ្ទាល់ពីក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ដោយទទួលបានកាតការធានាផ្ទាល់ចេញពីក្រុមហ៊ុន ហើយរថយន្តប្រើប្រាស់ក្នុងគោលបំណងសម្រាប់ជាលក្ខណៈគ្រួសារ គ្មានការប្រើប្រាស់ជាការរកស៊ីបែបពាណិជ្ជកម្ម ធ្វើការផ្ទេរទៅឱ្យម្ចាស់ថ្មី ឬលក់បន្តបាននោះទេ។
- ការធានាទៅលើប្រព័នអគ្គីសនីតង់ស្យុងខ្ពស់ (HIGH VOLTAGE SYSTEM) ដែលមានដូចជា៖ ម៉ូទ័រ អាគុយ ឬ BOARD បញ្ជារ ECU ដែលជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី គឺមានការធានា “ពេញមួយជីវិត”។
- ការធានាលើតួរថយន្ត៖ មានការធានា ៨ឆ្នាំ ឬ ១៦មឺុនគីឡូម៉ែត។
- ការធានាលើទ្វារស្លាប៖ សោរស្រូបអគ្គីសនី, កៅស៊ូការពារគៀប, បូមទប់ជំនួយ, កញ្ចក់ទ្វារ, ផ្ទាំងទ្វារខាងក្រៅ និងផ្ទាំងទ្វារខាងក្នុងមានការធានា ៨ឆ្នាំ ឬ ២៤មឺុនគីឡូម៉ែត។
- ការធានាលើគ្រឿងបន្លាស់ងាយខូច៖
- តម្រងម៉ាស៊ីនត្រជាក់ ស្បែកហ្វ្រាំ អំពូលភ្លើង និងផ្លិតទឹក មានការធានាត្រឹមតែ ៦ខែ ឬ ១មឺុនគីឡូម៉ែត។
- អាគុយដេរ12V និងសំបកកង់រថយន្ត មានការធានាត្រឹមតែ ១ឆ្នាំ ឬ ២មឺុនគីឡូម៉ែត។
- លក្ខខណ្ឌលក់បន្តមានការធានា៖ ម្ចាស់ទី១ដែលបានធ្វើការទិញផ្ទាល់ពីក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានធ្វើគ្រប់លក្ខខណ្ឌ គឺមានសិទ្ធិលក់បន្តរ និងកាត់ឈ្មោះទៅម្ចាស់ទី២ (ម្ចាស់ទី១ចេញថ្លៃឯកសារ និងថ្លៃកាត់ឈ្មោះ) ហើយក្រុមហ៊ុននឹងធ្វើការធានាបន្តជូនបន្តទៅម្ចាស់ទី២ក្រោយការដំណើរការរួចរាល់ 3ថ្ងៃ ហើយការធានារយៈពេល៨ឆ្នាំ ឬ ២០មឺុនគីឡូមែ៉ត។
- លក្ខខណ្ឌការធានា: នៅក្នុងការធានានេះ, ប្រសិនបើមានបញ្ហាមួយណាដែលកើតឡើងពាក់ព័ន្ធនឹងម៉ូទ័រ អាគុយ ឬ Board បញ្ជារ ECU (ECU គឺជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី) អតិថិជនទទួលការជួសជុល ឬ ប្តូរថ្មី ដោយមិនតម្រូវអោយបង់ប្រាក់បន្ថែម។
- ការជួសជុលក្រៅការធានា:
- ប្រសិនបើអតិថិជនយករថយន្តទៅជុសជុលនៅក្រៅពីក្រុមហ៊ុន ឬ ដៃគូសហការរបស់ក្រុមហ៊ុន ក្នុងករណីមានបញ្ហាកើតឡើងពាក់ព័ន្ធនឹងម៉ូទ័រ អាគុយ ឬ Board បញ្ជារ ECU (ECU គឺជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី) ក្រុមហ៊ុននឹងធ្វើការបញ្ឈប់លើការធានា។
- ក្រុមហ៊ុននៅតែទទួលជុសជុលជូនអតិថិជន តែតម្រូវអោយបង់ប្រាក់បន្ថែមសម្រាប់ការជួសជុលទៅលើការខូច ជាមួយថ្លៃគ្រឿងបន្លាស់ក្នុងករណីជាក់ស្តែង។
- ប្រសិនបើក្រុមហ៊ុនរកឃើញថាអតិថិជនមិនបានមកតាមការណាត់សម្រាប់សេវាកម្មជាង ឬ ដោយសារតែការប្រើប្រាស់មិនត្រឹមត្រូវ ក្នុងអំឡុងពេលធានា អតិថិជនតម្រូវអោយបង់ប្រាក់បន្ថែមសម្រាប់ការជួសជុលទៅលើការខូច ជាមួយថ្លៃគ្រឿងបន្លាស់ក្នុងករណីជាក់ស្តែង។
- ការជួសជុលឥតគិតថ្លៃ: General Check Up មានរយៈពេល ៣ឆ្នាំ ឬ ៥មឺុនគីឡូមែ៉ត។

AION | Category | Item | Warranty Period |
Y Plus | High Voltage System ប្រព័នអគ្គីសនីតង់ស្យុងខ្ពស់ | Battery, Motor, Electric Control (ECU) អាគុយធំ, ម៉ូទ័រ, ECU | 8 Years or 200,000km |
Vehicle រថយន្ត | Parts of the Vehicle, Except for High voltage system components and Vilnerable Part ផ្នែកនៃរថយន្ត ដែលលើកលែងតែប្រព័ន្ធអគ្គីសនីតង់ស្យុងខ្ពស់ និងគ្រឿងបន្លាស់ដែលងាយខូច | 8 Years or 160,000km | |
Vulnerable Parts គ្រឿងបន្លាស់ងាយខូចខាត | 12V Battery/Tire អាគុយដេរ12V/សំបកកង់រថយន្ត | 1 Years or 20,000km | |
A/C filter element/Brake friction plate/Light bulb/Wiper តម្រងម៉ាស៊ីនត្រជាក់/ស្បែកហ្វ្រាំង/អំពូលភ្លើង/ផ្លិតទឹក | 6months or 10,000km | ||
ES | High Voltage System ប្រព័នអគ្គីសនីតង់ស្យុងខ្ពស់ | Battery, Motor, Electric Control(ECU) អាគុយធំ, ម៉ូទ័រ, ECU | 8 Years or 200,000km |
Vehicle រថយន្ត | Parts of the Vehicle, Except for High voltage system components and Vilnerable Part ផ្នែកនៃរថយន្ត ដែលលើកលែងតែប្រព័ន្ធអគ្គីសនីតង់ស្យុងខ្ពស់ និងគ្រឿងបន្លាស់ដែលងាយខូច | 8 Years or 160,000km | |
Vulnerable Parts គ្រឿងបន្លាស់ងាយខូចខាត | 12V Battery/Tire អាគុយដេរ12V/សំបកកង់រថយន្ត | 1 Years or 20,000km | |
A/C filter element/Brake friction plate/Light bulb/Wiper តម្រងម៉ាស៊ីនត្រជាក់/ស្បែកហ្វ្រាំង/អំពូលភ្លើង/ផ្លិតទឹក | 6months or 10,000km | ||
V | High Voltage System ប្រព័នអគ្គីសនីតង់ស្យុងខ្ពស់ | Battery, Motor, Electric Control(ECU) អាគុយធំ, ម៉ូទ័រ, ECU | 8 Years or 240,000km |
Vehicle រថយន្ត | Parts of the Vehicle, Except for High voltage system components and Vilnerable Part ផ្នែកនៃរថយន្ត ដែលលើកលែងតែប្រព័ន្ធអគ្គីសនីតង់ស្យុងខ្ពស់ និងគ្រឿងបន្លាស់ដែលងាយខូច | 8 Years or 160,000km | |
Vulnerable Parts គ្រឿងបន្លាស់ងាយខូចខាត | 12V Battery/Tire អាគុយដេរ12V/សំបកកង់រថយន្ត | 1 Years or 20,000km | |
A/C filter element/Brake friction plate/Light bulb/Wiper តម្រងម៉ាស៊ីនត្រជាក់/ស្បែកហ្វ្រាំង/អំពូលភ្លើង/ផ្លិតទឹក | 6months or 10,000km | ||
HYPTEC | Category | Item | Warranty Period |
HT | High Voltage System ប្រព័នអគ្គីសនីតង់ស្យុងខ្ពស់ | Battery, Motor, Electric Control(ECU) អាគុយធំ, ម៉ូទ័រ, ECU | Lifetime Warranty |
Not Commercial Usingគ្មានការប្រើប្រាស់ជាការរកស៊ីបែបពាណិជ្ជកម្ម | 8 Years or 240,000km | ||
Vehicle រថយន្ត | Parts of the Vehicle, Except for High voltage system components and Vilnerable Part ផ្នែកនៃរថយន្ត ដែលលើកលែងតែប្រព័ន្ធអគ្គីសនីតង់ស្យុងខ្ពស់ និងគ្រឿងបន្លាស់ដែលងាយខូច | 8 Years or 160,000km | |
Gullwing Door ទ្វារស្លាប | Electric suction lock, Hinges, Anti-pinch trips, Support rods, Door glass, Outer door panels, Interior panels សោរស្រូបអគ្គីសនី, កៅស៊ូការពារគៀប, បូមទប់ជំនួយ, កញ្ចក់ទ្វារ, ផ្ទាំងទ្វារខាងក្រៅ, ផ្ទាំងទ្វារខាងក្នុង | 8 Years or 240,000km | |
Vulnerable Parts គ្រឿងបន្លាស់ងាយខូច | 12V Battery/Tire អាគុយដេរ12V/សំបកកង់រថយន្ត | 1 Years or 20,000km | |
A/C filter element/Brake friction plate/Light bulb/Wiper តម្រងម៉ាស៊ីនត្រជាក់/ស្បែកហ្វ្រាំង/អំពូលភ្លើង/ផ្លិតទឹក | 6months or 10,000km |
ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានទទួលសិទ្ធិនាំចូល និងចែកចាយ រថយន្តទំនើបអគ្គិសនី ម៉ាក AION និង ម៉ាក HYPECT និង គ្រឿងបន្លាស់ មកក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។





អតិថិជនទិញរថយន្ត AION ពីក្រុមហ៊ុនទទួលបានផលប្រយោជន៍អ្វីខ្លះ?
សម្រាប់អតិថិជន ការចែកចាយផ្តាច់មុខផ្តល់ការពារ និងអត្ថប្រយោជន៍ច្រើនដូចជា៖
- សុវត្ថិភាព និងការជឿជាក់:
- អតិថិជនអាចទុកចិត្តក្រុមហ៊ុនបាន ក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលមានគុណភាព និងសុវត្ថិភាព។
- ផលិតផលទាំងអស់ (រថយន្ត និងផ្នែកបន្លាស់) ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹងដើម្បីធានាថាអតិថិជនទទួលបានតែផលិតផលពិតដែលចេញពីផរោងចក្រដែលជា Version Global សម្រាប់តំបន់អាស៊ីនប៉ាស៊ីភិច។
- ការធានារយៈពេលវែង:
- ការចែកចាយផ្តាច់មុខផ្តល់អត្ថប្រយោជន៍ ដល់អ្នកប្រតើប្រាស់ទទួលបាន ការធានាទៅលើផលិតផល និងសេវាកម្មបានរយៈពេលវែង។
- ការប្រកួតប្រជែងក្នុងការទទួលបានព័ត៌មាន:
- អតិថិជនអាចទទួលបានព័ត៌មានថ្មីៗ និងពីផលិតផលថ្មីៗ ហើយអាចធ្វើការគេសាកល្បងផលិតផលបានមុនគេ (សិទ្ធិពិសេស) ឬក៏អាចធ្វើការវៃដូររថយន្តចាស់យករថយន្តថ្មីបានកាន់តែងាយជាមួយក្រុមហ៊ុន។
ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានមើលឃើញពីអត្ថប្រយោជន៍ជារួមសម្រាប់សេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ រួមទាំងបរិស្ថានផងដែរ ហើយនេះក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែងដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែលប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។
ហើយក្រុមហ៊ុន យើងខ្ញុំបានទៅសិក្សានៅរោងចក្រផ្ទាល់នាប្រទេសចិន ដោយឃើញថា រថយន្តអគ្គិសនីជារថយន្តបែបអនាគត សន្សំសំច្ចៃបានច្រើន បានផ្តល់នូវភាពងាយស្រួលទៅកាន់អ្នកប្រើប្រាស់ គុណភាពផលិតផល មានស្តង់ដារមាត្រដ្ឋានផលិតច្បាស់លាស់ ស្របតាមស្តង់ដារពិភពលោក មួយវិញទៀតក្រុមហ៊ុន GAC AION NEW ENERGY CO., LTD ជាក្រុមហ៊ុនបទសម្ពន្ត័ GAC GROUP ដែលជាក្រុមហ៊ុនយក្សមានបទពិសោធន៏ក្នុងវិស័យផលិតរថយន្ត តាំងឆ្នាំ ១៩៥៤ មានមន្ទីពិសោធន៏ខ្លួនឯង គ្រប់គ្រឿងបង្គំទាំងអស់សុទ្ធតែផលិតដោយខ្លួនឯង ១០០% ហើយទទួលការគាំទ្រទាំងស្រុងពីរដ្ឋាភិបាលចិនមកលើរោងចក្រផលិតរថយន្ត AION តែមួយគត់ ក្នុងប្រទេសចិន។ មូលហេតុនេះហើយទើបបាន ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក សម្រេចចិត្តនាំចូលរថយន្តទំនើបអគ្គិសនីម៉ាកAION និង ម៉ាក HYPECT មកក្នុងទីផ្សារប្រទេសកម្ពុជា។

តើក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក និងមានចំនាត់កាយ៉ាងណាសម្រាប់ការចរាចណ៍ដោយគ្មានការអនុញ្ញាត្ត លើកម៉ាករថយន្តអគិ្គសនី AION | HYPECT?
ក្រុមហ៊ុននឹងធ្វើចំនាត់ការទៅតាមនិតិវិធីច្បាប់នៃប្រទេសកម្ពុជា សម្រាប់ហាង ឬ ការ៉ាសណា ដែលមិនមែនជាដៃគូររបស់ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
តើក្រុមហ៊ុនមានការធានាប៉ុន្មានឆ្នាំទៅរថយន្តទំនើបអគ្គិសនីម៉ាក AION និង ម៉ាក HYPECT?
ក្រុមហ៊ុនមានការធានាទៅតាមម៉ាក និងម៉ូដែលផ្សេងៗពីគ្នាដូចជា៖
- រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល ES និងរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល Y PLUS, Y PLUS PREMIUM ឬ Y PLUS PREMIUM APP មានការធានា រយៈពេល ៨ឆ្នាំ និង២០មឺុនគីឡូ។
- រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល v PREMIUM ឬ V LUXURY មានការធានា រយៈពេល 8 ឆ្នាំ និង 24មឺុនគីឡូ។
- រថយន្តទំនើបអគ្គិសនីម៉ាក HYPECT ម៉ូដែល HT PREMIUM ឬ HT LUXURY មានការធានា រយៈពេល ពេញមួយជីវិត។





